About this app
ដោយសារព្រឹត្តិការណ៍ខ្មែរកំពុងឆ្លងចូលមកដល់ដំណាក់ការ យ៉ាងសំខាន់នៃប្រវត្តិសាស្ត្រជាតិ គឺបញ្ហារៀបចំការកាត់ទោសខ្មែរ ក្រហម សារពត៌មាន មានកិត្តិយសលើកយកឯកសារដ៏ អស្ចារ្យមួយរបស់អ្នកស្រីគឹម-ធីអ៊ូយ ហៅយាយទៀង ដែលមាន ចំណងជើងថា ៖ មកចុះផ្សាយសារជាថ្មីម្តង ទៀត (លើកទី៣) ។
ឯកសារនេះធ្លាប់បានទទួលនូវការកោតសរសើរ ពីសំណាក់ មិត្តអ្នកអាននិងជនរួមជាតិយ៉ាងច្រើនរួចមកហើយ ។ វត្ថុបំណង របស់យើង គឺសំរាប់ជួយជាជំនួយស្មារតី ដល់មិត្តអ្នកអាន់និងជន រួមជាតិ ដើម្បីជាការក្រើនរំលឹកអំពីឃាតកម្មដ៏មហាឃោរឃៅមួយ ដែលក្រាំងសាវតាជាតិយើងបានកត់ត្រាទុកជានិច្ចរហូតទៅ ។
យើងសូមជំរាបមិត្តអ្នកអាននិងបងប្អូនរួមជាតិថា បន្ទាប់ពីចង ក្រងឯកសារនេះ អ្នកស្រីគីម-ធីអ៊ូយ ហៅយាយទៀង ដែលសព្វ ថ្ងៃកំពុងស្នាក់នៅឯប្រទេសបារាំង បានជួបប្រទះនឹងការលំបាកក្នុង ជីវភាពរស់នៅប្រចាំថ្ងៃយ៉ាងខ្លាំងដោយអ្នកស្រីត្រូវផ្លាស់ប្តូរអស៍យដ្ឋានជាញឹកញាប់ ដើម្បីចៀសវាងការតាមព្យាបាទពីសំណាក់ ភ្នាក់យួនកុម្មុយនិស្ត ។ សៀវភៅឯកសារទាំង៣ក្បាលរបស់អ្នកស្រី ទៀតសោត ក៏បានត្រូវគេហាមលក់ទូទាំងប្រទេសកម្ពុជាផងដែរ ។ នេះហើយឆាកជីវិតដ៏គ្រោតគ្រាតនៃខ្មែរអ្នកជាតិនិយម ។
ហេតុអ្វីបានជាខ្ញុំចងក្រងកំរងឯកសារប្រវត្តិសាស្រ្ត < អង្គការជានរណា > ខ្ញុំយល់ឃើញថា ៖
+ ដើម្បីការពារមាតុភូមិកម្ពុជា ! + ដើម្បីកសាងសន្តិភាពមាតុភូមិកម្ពុជា !!
យើងត្រូវប្រមូលប្រជាពលរដ្ឋខ្មែរចំរួបរួមសាមគ្គីគ្នាពិតៗ ស្មោះត្រង់ចំពោះ គ្នាពិតៗ ឲ្យបានល្អិតល្មួតជាធ្លុងមួយ ។
ដើម្បីសាមគ្គីគ្នាយ៉ាងនេះបាន លុះត្រាតែយើងចេះពន្យល់ឲ្យប្រជាពលរដ្ឋខ្មែរ យល់ឲ្យបានច្បាស់ ថាតើសាសន៍ណាជាសត្រូវចំពោះជាតិខ្មែរ ជាពិសេសប្រជា ពលរដ្ឋខ្មែរត្រូវតែស្គាល់ ត្រូវតែដឹង ថាតើអង្គការជានរណា ?
ជាចាំបាច់ត្រូវយល់ឲ្យច្បាស់ជាងនេះទៅទៀត អំពីលក្ខណ:នៃសង្គ្រាមពិតៗ ក្នុងប្រទេសកម្ពុជា ព្រោះសង្គ្រាមនេះបើយើងក្រឡេកមើលតែមួយភ្លែតទៅ យើង ឃើញថាជាសង្គ្រាមរវាងខ្មែរនឹងខ្មែរ ។ ប៉ុន្តែបើយើងសិក្សាអំពីនយោបាយវាតទី ឈ្លានពានរបស័យួនហាណួយ យើងនឹងយល់បានយ៉ាងងាយថា សង្គ្រាមនេះជា សង្គ្រាមរវាងយួនហាណួយនឹងខ្មែរ ដែលមានចិនប៉េកាំងសុំគ្រលំជាមួយផង ។
*កលល្បិចលេបទឹកដីកម្ពុជានេះ យួនហាណួយនិងចិនប៉េកាំងបានរៀបចំគំរោ ងការជាដំណាក់ៗគឺ ៖
ទី១- លបយកកម្ពុជាតាមរយ:កម្លាំងយោធាឈ្លានពាន
ទី២- បង្កប់ភ្នាក់ងារយួន « ជាពិសេសបូដូយធ្លាកវិន័យមិនគោរពលក្ខ័ណ ដែ លត្រូវនៅស្រុកខ្មែររហូត > ក្នុងជួររបបភ្នំពេញ ដើម្បីងាយកំទេចកម្លាំងជាតិនិយម ខ្មែរ ។
ទី៣- លួចបង្កប់និគមយួនក្នុងប្រទេសកម្ពុជា ដោយលួចបន្លំធ្វើជាខ្មែរ ដើម្បី ឈ្លានពានតាមរយ:សន្លឹកឆ្នោត ។
ទី៤- វាកំពុងបង្កើតខ្មែរថ្មី នាំយកមកជំនួសខ្មែរយើង ។
ទី៥- វាមានបង្កើតក្រុមឃាតករអាថ៌កំបាំង ដាក់ឈ្មោះជាអាថ៌កំបាំងគឺ < បង្អែក បដិវត្តន៍ » ។
" ខ្មែរក្រហម " គឺជាឈ្មោះ៖ ដែលសម្តេចព្រះ នរោត្តម សីហនុ មានព្រះរាជបន្ទូលសំដៅទៅលើក្រុមកុម្មុយនីស្តដែល ប្រឆាំងនឹងព្រះ អង្កនៅទសវត្សរ៍ឆ្នាំ១៩៦០ ។ ឈ្មោះផ្លូវការរបស់ក្រុមនេះ គឺបក្សកុម្មុយនីស្តកម្ពុជាដែលចូល កាន់កាប់ ប្រទេសកម្ពុជានៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ។ ។
បក្សកុម្មុយនីស្តកម្ពុជាបានបង្កើតរដ្ឋកម្ពុជាប្រជាធិបតេយ្យ នៅឆ្នាំ ១៩៧៦ និងគ្រប់គ្រងប្រ ទេសរហូតដល់ ខែមករា ឆ្នាំ១៩៧៩ ។ វត្តមានរបស់បក្សត្រូវបានរក្សាជាការសម្ងាត់រហូតដល់ឆ្នាំ១៩៧៧ ហើយមិនមានអ្នកណាម្នាក់ នៅក្រៅបក្សកុម្មុយនីស្តកម្ពុជាដឹងថាអ្នកណាជាអ្នកដឹកនាំបក្ស នោះទេ (មេដឹកនាំ បក្សទាំងនោះ៖ បានហៅខ្លួនឯងថា * អង្គការបដិវត្តន៍”) ។
App Permissions
Allows applications to open network sockets.
Allows applications to access information about networks.
Allows applications to access information about Wi-Fi networks.
Allows an application to write to external storage.
Allows an application to read from external storage.
Allows read only access to phone state, including the phone number of the device, current cellular network information, the status of any ongoing calls, and a list of any PhoneAccounts registered on the device.
Allows an application to initiate a phone call without going through the Dialer user interface for the user to confirm the call.
Allows an app to access precise location.
Allows an app to access approximate location.
Allows access to the list of accounts in the Accounts Service.
Allows applications to change Wi-Fi connectivity state.
Allows an application to receive the ACTION_BOOT_COMPLETED that is broadcast after the system finishes booting.
Allows using PowerManager WakeLocks to keep processor from sleeping or screen from dimming.
Allows applications to connect to paired bluetooth devices.
Allows applications to discover and pair bluetooth devices.